Tuesday, March 6, 2012

លេខខ្មែរ


( បទកាកគតិ )
...... ចេញបង្ហាញខ្លួន ពុំសូវប្រាកដ
ក្នុងបច្ចុប្បន្ន ម្ដងមានម្ដងអត់ ឱលេខកំសត់
ខ្សត់អ្នកសសេរ។

សម័យកន្លង តម្រាសាស្ត្រផង ចងក្រងសំណេរ
ជាលេខនព្វន្ត គង់វង្សស្ថិតស្ថេរ លោកបានសសេរ
សំណេរលេខខ្មែរ។

សណ្ឋានល្អល្អះ កន្ទុយវាត់ឆ្លាស់ ខ្វិចខ្វៀនហូរហែរ
កួចកុងត្រង់ទ្រេត ហាក់ចង្វាយខ្សែ ព័ន្ធព័ទ្ធបង្ហែ
ដូចក្បាច់រចនា

១ ២..ស្ថិតនៅ រហូតតទៅ មិនបាត់ឯណា
គ្រាន់តែសព្វថ្ងៃ ពេលដែលកត់ត្រា មិនសូវត្រូវការ
គូសចារលេខខ្មែរ

សៀវភៅសិក្សា បោះពុម្ភត្រៀបត្រា ក៏ប្រើតិចដែរ
ក្មេងចាស់ប្រុសស្រី សុទ្ធសឹងពូកែ នាំគ្នាប្រួលប្រែ
មិនសូវប្រើសោះ។

សៀមលាវភូមា ជប៉ុនចិនជ្វា សាសន៍គេទាំងអស់
នៅប្រើប្រចាំ ពុំមានបង់បោះ គួរឲ្យស្រណោះ
តែលេខខេមរា។

អាសូរលេខខ្មែរ មានជីវិតដែរ តែមិនអស្ចារ្យ
សៀវភៅអត្ថបទ កំណត់ឯកសារ គ្រប់វេលាណា
1234..

No comments:

Post a Comment