Tuesday, March 13, 2012

លើកស្ទួយកំណាព្យ


 កើតភូមិនេះចង់ព្រោះសាប
 ខិតខំខាបកំណាព្យខ្មែរ
 គិតគំនិតចូលរួមថែ
 ឃើញថាខ្មែរសាសន៍បវរ។

 ងប់សញ្ជប់សញ្ជឹងគិត
 ចាប់ពិនិត្យរកពាក្យល្អ
 ឆាយឈូសប៉ើងរំលើងថ្ម
 ជីកបន្តរក៍ថែមទៀត

 ឈាមជ័រខ្មែរថែសាវតា
 ញឹមការពារព្រលឹងជាតិ
 ដេកដើរឈរមិនឱ្យឃ្លាត
 ឋិតឋេរបៀតពុំបាត់បង់។

 ឌិនចម្លាក់ប៉ាក់វិចិត្រ
ឍ ធៀបប្រៀងប្រិតដិតផ្ចិតផ្ចង់
 ណែនាំគ្នាកុំឱ្យបង់
 តាក់តែងផ្ចង់ចងក្បួនខ្នាត។

 ថែមជួយគ្នាថែរក្សា
 ទើបហៅថាយើងឈ្លាសឆ្លាត
 ធនធានមានតាមបទបាទ
 និងសង្វាតទាំងអស់គ្នា។

 បើបាត់បង់ទម្រង់អស់
 ផាត់សូន្យសោះលែងនឹកនា
 ពាក្យកំណាព្យមេកាព្យា
 ភាំងគ្រប់គ្នាទាំងក្មេងចាស់។

 មកនាំគ្នារៀនតាក់តែង
 យើងគេឯងតែងឃ្លាល្បះ
រ រិះរកកាព្យមានច្រើនណាស់
 លក្ខណៈច្បាស់ទំនុកបទ។

 វគ្គខ្លីវែងតែងបរិយាយ
 សិក្សាស្រាយដោយអំណត់
 ហ៊ានពិគ្រោះទើបប្រាកដ
 ឡែបខាយបទនៃកំណាព្យ

 អាចឬអត់ស្ថិតខ្លួនឯង
​​ អង់អាចស្វែងមិនសូន្យសាប
ខិតខំខ្នះខ្នែងស្វែងមេកាព្យ

ជាថ្នាលព្រោះសាបកំណាព្យខ្មែរ។

No comments:

Post a Comment